បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid បានត្រៀមរួចរាល់ក្នុងការជួបចរចាជាមួយនឹងក្លឹប Dortmund ទៅលើតម្លៃផ្ទេរ Jude Bellingham បូកនឹងតម្លៃបន្ថែមផ្សេងៗ។
ការជួបពិភាក្សាជាថ្មីម្តងទៀតនឹងធ្វើឡើងនៅខែឧសភា ដោយសារតែ Real Madrid ចង់ធ្វើការគោរពទៅកាន់ក្កលឹប Dortmund ដែលកំពុងស្ថិតនៅកំពុងតារាងអាឡឺម៉ង់។
នេះបើយោងតាមការចេញផ្សាយការពីសប្តាហ៍មុន គឺក្លឹប Real Madrid បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងនឹងក្រុមការងាររបស់កីឡាករ Bellingham រួចហើយ៕