Home ព័ត៌មានកីឡា Chelsea ត្រូវចំណាយមិនតិចជាង ៥០លាននោះទេ ប្រសិនចង់បានកីឡាកររូបនេះ

Chelsea ត្រូវចំណាយមិនតិចជាង ៥០លាននោះទេ ប្រសិនចង់បានកីឡាកររូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Chelsea បាននឹងកំពុងជម្រុញអោយមានការផ្ទេរយកកីឡាករ Romeo Lavia របស់ Southampton នៅរដូវក្តៅនេះ។ ហើយប្រភពដដែរបានបន្ថែមទៀតថា កីឡាករវ័យ ១៩ឆ្នាំរូបនេះ គឺជាជម្រើសអទិភាពរបស់ក្លឹប Chelsea។ Todd Boehly និងក្រុមការងាររបស់គាត់ សង្ឃឹមថាអាចចុះហត្ថលេខាយក Mauricio Pochettino ក្នុងពេលឆាប់ៗនេះ។

ក្លឹបតោខៀវបាននឹងកំពុងចាប់គាំងក្នុងការបញ្ចុះបញចូល Lavia មកកាន់ភាគខាងលិច ទីក្រុងឡុងនៅរដូវក្តៅនេះ។ ក្នុងនោះក្លឹបមួយនេះអាចនឹងត្រូវបង់ប្រាក់ប្រមាណ ៤៥លានផោន ជាថ្ងៃបញ្ចប់កិច្ចសន្យា ដែលគាត់មាននៅទឹកដី St. Mary រហូតដល់ឆ្នាំ២០២៧៕

Previous articleគាត់បានយល់ព្រមទៅចូលរួមជាមួយនឹងក្លឹប Brighton នៅរដូវកាលក្រោយហើយ
Next articleArsenal ចង់យកកីឡាករ Barca រូបនេះត្រលប់មកកាន់អង់គ្លេសវិញ