បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Aston Villa កំពុងសម្លឹងរកការផ្ទេរយកកីឡាករប្រយុទ្ធស្លាបជនជាតិជប៉ុន គឺកីឡាករ Takefusa Kubo នៅរដូវក្តៅនេះ។
កីឡាករវ័យ ២១ឆ្នាំរូបនេះបានទៅចូលរួមជាមួយនឹង Real Sociedad កាលពីឆ្នាំ២០២២ ហើយគាត់អាចរកបាន ៨គ្រាប់ និងបង្កើតឪកាសបាន ៧ដង នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ គួរបញ្ជាក់ថា Kubo មានតម្លៃផ្តាច់កុងត្រាប្រមាណ ៦០លានអឺរ៉ូ ជាមួយនឹងក្លឹប Sociedad៕