Man Utd អោយ​លុយ ហើយ​បន្ថែម​ខ្សែប្រយុទ្ធ​ម្នាក់​ដើម្បី​នាំ Lautaro Martinez មក​កាន់ Old Trafford

0

យោង​តាម​គេហទំព័រ Calciomercatoweb បាន​ឲ្យ​ដឹង​ថា​ក្រុម Manchester United មាន​ឆន្ទៈ​ក្នុង​ការ​ផ្តល់​ជូន​ខ្សែប្រយុទ្ធ​ម្នាក់ បូក​ជាមួយ​សាច់ប្រាក់ ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lautaro Martinez ពី​ក្លឹ​ប Inter Milan នៅ​រដូវក្តៅ​។

ក្លឹ​ប​នៅ​ក្រប​ខណ្ឌ Premier League អាច​នឹង​ដាក់​សំណើ​ផ្លាស់​ប្តូរ​ដែល​មាន​តម្លៃ 50 លាន​ផោន និង​បូក​បន្ថែម​កីឡាករ Anthony Martial សម្រាប់​ម្ចាស់​ជើងឯក World Cup 2022 កីឡាករ Lautaro Martinez ប៉ុន្តែ Inter Milan អាច​ទាមទារ​បន្ថែម​ទៀត​សម្រាប់​ខ្សែប្រយុទ្ធ​ដ៏​មាន​តម្លៃ​របស់​ពួក​គេ​៕