ភ្នំពេញ៖ ចំពោះការប្រកួតកីឡាបាល់ទះក្នុងសាល វិញ្ញាសាបុរស នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ នៅវិមានកីឡាបាល់ទះនៃពហុកីឡដ្ឋានជាតិអូឡាំពិក បងប្អូនអាចទៅយកសំបុត្រឥតគិតថ្លៃបាន នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ១៧:០០នាទីរហូតដល់អស់សំបុត្រ៕
