Arsenal ត្រូវប្រជែងជាមួយនឹងក្លឹប ៥ទៀត សម្រាប់ការផ្ទេរយក Palhinha

0

បរទេស៖ នេះបើយោងតាមការចេញភផ្សាយរបស់ Football Insider បានអោយដឹងថា Bayern Munich បានបញ្ជាក់នៅចំណាប់អារម្មណ៍របស់ខ្លួនទៅលើកីឡាករគោដៅដែល Arsenal ចង់បាន គឺខ្សែបម្រើ​ Joao Palhinha របស់ក្លឹប Fulham។

ប្រភពដដែរបានបន្ថែមទៀតថាលោក Thomas Tuchel អ្នកចាត់ការក្លឹប Bayern Munich ចង់បាននៅខ្សែបម្រើការពារដ៏ល្អម្នាក់នៅរដូវកាលក្រោយ ហើយ Palhinha ដែលបានបង្ហាញទម្រង់យ៉ាងល្អនៅក្លឹប Fulham នារដូវកាលនេះ គឺជាបេក្ខភាពដល់ល្អ។

នៅមុននេះក៏មានពាក្យចចាមអារាម រវាងកីឡាកររូបនេះ និងក្លឹប Arsenal ខណៈក្លឹបមួយនេះចង់បពង្រឹងនៅតំបន់បម្រើសរបស់ខ្លួន ស្របពេលដែលពួកគេនឹងបានលេងនៅពានរង្វាន់កំពូលរបស់ទ្វីបអឺរ៉ុប។ ទោះបីជាយ៉ាងណាក៏ដោយពួកគេត្រូវធ្វើការប្រកួតប្រជែងជាមួយនឹងក្លឹប Liverpool, Man United, Tottenham និង Chelsea ដោយបូកថែម Bayern Munich មួយទៀតនៅពេលនេះ៕