បរទេស៖ កាលពីព្រឹកថ្ងៃចន្ទះទី២០ ខែមេសា ឆ្នាំ២០២៣ ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម ២២ឆ្នាំរបស់ វៀតណាម បានផ្ញើរបញ្ជីឈ្មោះកីឡាករ ទៅអោយអ្នករៀបចំកម្មវិញស៊ីហ្គេមហើយ។ អ្នកចាត់កាសញ្ញាតិបារាំងរូបនេះបានធ្វើអោយមានការភ្ញាក់ផ្អើលចំពោះការជ្រើសរើសកីឡាកររបស់គាត់។ ដោយខ្សែប្រយុទ្ធ Binh Duong របស់ក្លឹប Vi Hao ត្រូវបានដកចេញនៅចុងម៉ោង ជាមួយនឹងកីឡាករ Tuan Doung (របស់ក្លឹប Hanoi Police) និងកីឡាករ Duc Koang (របស់ក្លឹប Hanoi Club)។
ជម្រើសដ៏សុវត្ថិភាពរបស់លោក Troussier គឺកីឡាករ ២០រូប ជាមួយនឹងអ្នកចាំទីបម្រុងដៃទី៣ ម្នាក់ទៀត។ ដោយក្នុងនោះ អ្នកចាំទី Cao Van Binh ជាជម្រើសកីឡាករទី២១ សម្រាប់ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម ២២ឆ្នាំវៀតណាម។ ដោយក្នុងនោះអ្នកចាំទី ២រូបផ្សេងទៀតរួមមាន Quan Van Chuan និង Doan Huy Hoang។
នេះជារឿងគួរអោយចម្លែក សម្រាប់ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម ២២ឆ្នាំវៀតណាមនៅ ស៊ីហ្គេម ខណៈប្រទេសផ្សេងៗ គេយកតែអ្នកចាំទី ២រូបប៉ុណ្ណោះ។ អ្នកចាំការក្រុមជម្រើសជាតិវៀតណាមរូបនេះ គាត់ចង់អោយមានសុវត្ថិភាព ទើបគាត់ជ្រើសរើសយកអ្នកចាំទី ៣រូប។ ស្របពេលនេះកីឡាករភាគច្រើនរបស់វៀតណាម គឺអាចលេងនៅច្រើនតំណែង។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម ២២ឆ្នាំវៀតណាម នឹងត្រូវលេងប្រកួតដំបូងរបស់ខ្លួននៅថ្ងៃទី៣០ ខែមេសា ជាមួយក្រុម ឡាវ នៅកីឡដ្ឋាន Prince នាម៉ោង ៧យប់៕
ប្រភព៖ Zing News