បន្ទាប់ពីការបង្កើតក្របខ័ណ្ឌ laliga santander ក្នុងឆ្នាំ 1928 ក្នុងនោះក៏មានពានរង្វាន់ស្បែកជើងមាស សម្រាប់ប្រគល់ជូនដល់កីឡាករដែលបានស៊ុតបញ្ចូលទីច្រើនគេនៅចុងបញ្ចប់នៃរដូវកាលនីមួយៗ។
Laliga santander គឺជាលីគកំពូលរបស់អេស្បាញដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់ មានកីឡាករជាច្រើនមានបំណងចង់ប្រកបអាជីពនៅក្នុងលីគកំពូលមួយនេះ ហើយក៏មានកីឡាករជាច្រើនបានប្រកួតប្រជែងគ្នាក្នុងការស្វែងរកគ្រាប់បាល់ ដើម្បីដណ្ដើមយកពានរង្វាន់ស្បែកជើងមាស។
ឥឡូវសូមក្រឡេកមើលកីឡាករកំពូលទាំង 5 ដែលបានឈ្នះពានរង្វាន់ស្បែកជើងមាសច្រើនជាងគេក្នុងក្របខ័ណ្ឌ laliga santander រួមមាន៖
1. Lionel Messi បានឈ្នះពានរង្វាន់ស្បែកជើងមាសចំនួន 8
ក្នុងរដូវកាល 2009–10 មានគ្រាប់បាល់ចំនួន 34 គ្រាប់
ក្នុងរដូវកាល 2011–12 មានគ្រាប់បាល់ចំនួន 50 គ្រាប់
ក្នុងរដូវកាល 2012–13 មានគ្រាប់បាល់ចំនួន 46 គ្រាប់
ក្នុងរដូវកាល 2016–17 មានគ្រាប់បាល់ចំនួន 37 គ្រាប់
ក្នុងរដូវកាល 2017–18 មានគ្រាប់បាល់ចំនួន 34 គ្រាប់
ក្នុងរដូវកាល 2018–19 មានគ្រាប់បាល់ចំនួន 36 គ្រាប់
ក្នុងរដូវកាល 2019–20 មានគ្រាប់បាល់ចំនួន 25 គ្រាប់
ក្នុងរដូវកាល 2020–21 មានគ្រាប់បាល់ចំនួន 30 គ្រាប់
2. Telmo Zarra បានឈ្នះពានរង្វាន់ស្បែកជើងមាសចំនួន 6
ក្នុងរដូវកាល 1944–45 មានគ្រាប់បាល់ចំនួន 20 គ្រាប់
ក្នុងរដូវកាល 1945–46 មានគ្រាប់បាល់ចំនួន 24 គ្រាប់
ក្នុងរដូវកាល 1946–47 មានគ្រាប់បាល់ចំនួន 33 គ្រាប់
ក្នុងរដូវកាល 1949–50 មានគ្រាប់បាល់ចំនួន 24 គ្រាប់
ក្នុងរដូវកាល 1950–51 មានគ្រាប់បាល់ចំនួន 38 គ្រាប់
ក្នុងរដូវកាល 1952–53 មានគ្រាប់បាល់ចំនួន 24 គ្រាប់
3. Alfredo Di Stefano បានឈ្នះពានរង្វាន់ស្បែកជើងមាសចំនួន 5
ក្នុងរដូវកាល 1953–54 មានគ្រាប់បាល់ចំនួន 27 គ្រាប់
ក្នុងរដូវកាល 1955–56 មានគ្រាប់បាល់ចំនួន 24 គ្រាប់
ក្នុងរដូវកាល 1956–57 មានគ្រាប់បាល់ចំនួន 31 គ្រាប់
ក្នុងរដូវកាល 1957–58 មានគ្រាប់បាល់ចំនួន 19 គ្រាប់
ក្នុងរដូវកាល 1958–59 មានគ្រាប់បាល់ចំនួន 23 គ្រាប់
4. Ferenck Puskas បានឈ្នះពានរង្វាន់ស្បែកជើងមាសចំនួន 4
ក្នុងរដូវកាល 1959–60 មានគ្រាប់បាល់ចំនួន 25 គ្រាប់
ក្នុងរដូវកាល 1960–61 មានគ្រាប់បាល់ចំនួន 28 គ្រាប់
ក្នុងរដូវកាល 1962–63 មានគ្រាប់បាល់ចំនួន 26 គ្រាប់
ក្នុងរដូវកាល 1963–64 មានគ្រាប់បាល់ចំនួន 21 គ្រាប់
5. Cristiano Ronaldo បានឈ្នះពានរង្វាន់ស្បែកជើងមាសចំនួន 3
ក្នុងរដូវកាល 2010–11 មានគ្រាប់បាល់ចំនួន 40 គ្រាប់
ក្នុងរដូវកាល 2013–14 មានគ្រាប់បាល់ចំនួន 31 គ្រាប់
ក្នុងរដូវកាល 2014–15 មានគ្រាប់បាល់ចំនួន 48 គ្រាប់