Liverpool សង្ឃឹមថាយករូបគាត់បាន ខណៈម្ចាស់ក្លឹប Chelsea បោះសម្តីថា

0

បរទេស៖ បន្ទាប់ពីលែងជាជម្រើសនៅទឹកដី Stamford Bridge ហើយកុងត្រាថ្មីរវាងក្លឹប Chelsea និង Mason Mount ក៏នៅជាប់គាំងនៅឡើយ។ កត្តានេះបានធ្វើអោយកីឡាករសញ្ជាតិអង់គ្លេសរូបនេះ អាចនឹងចាកចេញពីក្លឹប Chelsea នៅរដូវកាលនេះ ហើយក្នុងនោះរូបគាត់ក៏មានពាក្យចចាមអារាម ជាមួយក្លឹប Liverpool ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ 90Min បានអោយដឹងថា ទោះបីជាយ៉ាងណាក៏ដោយក្លឹបដែលមានមូលស្ថាននៅខាងលិចទីក្រុងឡុងមួយនេះនឹងមិនអាចបាត់បង់រូបគាត់បានឡើយ។

របាយការណ៍ដដែរបានបន្ថែមថា Mount គឺបានទាក់ទាញនូវចំណាប់អារម្មណ៍របស់លោក Todd Boehly ដែលជាម្ចាស់ក្លឹប Chelsea។ ហើយលោកក៏ចង់អោយកីឡាករសំខាន់រូបនេះបន្តស្នាក់នៅជាមួយក្លឹបដដែរ៕