បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាក្លឹប Manchester United កំពុងមានផែនការដ៏ធំមួយនៅរដូវក្តៅខាងមុខនេះ ដោយក្នុងនោះខាងក្លឹបចង់លក់កីឡាករចេញដល់ទៅ ១៣នាក់ ដោយរួមបញ្ចូលទាំងខ្សែការពារ Harry Maguire និងខែប្រយុទ្ធ Anthony Martial។
ក្លឹបបិសាចក្រហមចង់នាំយកមកនៅកីឡាករចំណូលថ្មី ប៉ុន្តែពួកគេក៏ត្រូវលក់ចេញនៅកីឡាករមួយចំនួនផងដែរ ដើម្បីកុំអោយជាប់បំរាមទាក់ទងនឹងហិរញ្ញវត្ថុរបស់សហព័ន្ធបាល់ទាត់៕