ក្លឹបមួយនេះបានជួបពិភាក្សាជាមួយនឹង Youri Tielemans រួចហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Arsenal បានជួបពិភាក្សាជាមួយនឹងកីឡាករ Youri Tielemans ជាថ្មីម្តងទៀតហើយ។ ក្លឹបកាំភ្លើងធំបានចាប់អារម្មណ៍ចំពោះកីឡាកររូបនេះជាយូរមកហើយ ខណៈពេលដែលគាត់នឹងផុតកុងត្រាជាមួយក្លឹបនៅរដូវក្តៅនេះហើយ។

ក្នុងនោះក្លឹប Newcastle United និង Barcelona ក៏ចាប់អារម្មណ៏ទៅលើខ្សែបម្រើរូបនេះផងដែរ ប៉ុន្តែប្រាក់ពលកម្មរបស់គាត់ត្រូវបានបញ្ជាក់ថាខ្ពស់៕