ក្លឹបបារាំងមួយនេះ លែងចង់បានខ្សែការពារ Kim Min-Jae ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប PSG បានដកខ្លួនចេញពីការប្រជែងយកខ្សែការពារ Kim Min-jae របស់ក្លឹប Napoli ហើយ។

គួរបញ្ជាក់ថាខ្សែការពាររូបនេះមានតម្លៃផ្តាច់កុងត្រាដល់ ៧០លានអឺរ៉ូ ហើយគាត់ក៏ជាគោលដៅរបស់ក្លឹបមួយចំនួននៅអង់គ្លេស ដោយក្នុងនោះរួមមាន Manchester United, Liverpool និង Tottenham៕