តើ Mesut Ozil បាន​និយាយ​អ្វីខ្លះ ក្នុង​ពេល​ដែរ​គាត់​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់?

0

កីឡាករ​វ័យ 34 ឆ្នាំ Mesut Ozil ចាប់តាំងពី​ប្រកប​អាជីព​ក្នុង​វិស័យ​បាល់ទាត់ គាត់​ទទួល​បាន​សមិទ្ធផល​ជោគជ័យ​ជា​ច្រើន​សម្រាប់​ក្រុម​ជម្រើសជាតិ នឹង​ក្រុម​ធំ​ៗ​ជា​ច្រើន​នៅ​អឺរ៉ុប​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Ozil បាន​និយាយ​ថា «​ជំរាបសួរ​អ្នក​ទាំងអស់​គ្នា​។ បន្ទាប់​ពី​បាន​គិតពិចារណា​រួច​ហើយ ខ្ញុំ​នឹង​ប្រកាស​ពី​ការ​ចូល​និវត្តន៍​របស់ខ្ញុំ​ពី​អាជីព​បាល់ទាត់​»​។

«​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​ប្រកប​អាជីព​ជិត 17 ឆ្នាំ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ពិតជា​មិន​គួរ​ឱ្យ​ជឿ​ទេ​សម្រាប់​រឿង​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​អាជីព​មួយ​នេះ​។ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍ និង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ដោយ​មាន​បញ្ហា​របួស ហើយ​ជាមួយ​អាយុ​ខ្ញុំ​កាន់តែ​ច្រើន វា​កាន់តែ​ច្បាស់​ថា​វា​ដល់​ពេល​ហើយ​ដែល​ខ្ញុំ​លាឈប់​ពី​ពិភព​បាល់ទាត់​»៕