បរទេស៖ CEO របស់ INEOS ដែលមហាសេដ្ឋីអង់គ្លេសមួយរូប បានជួបជាមួយក្លឹប Man Utd នៅ Old Trafford កាលពីថ្ងៃសុក្រកន្លងទៅ នឹងបានដើរទស្សនកិច្ចនៅក្លឹបមួយនេះ។ ក្នុងនោះការដាក់ដេញថ្លៃបន្ទាប់នឹងត្រូវធ្វើឡើងនៅថ្ងៃពុធ ខាងមុខនេះ។ លោក Ratcliffe បានពន្យល់បន្ថែមអំពីផែនការរបស់គាត់នៅក្នុងគម្រោងនៃការដកខ្លួនចេញពីការដេញថ្លៃលើកនេះ។
លោក Ratcliffe បានប្រាប់ទៅកាន់ Wall Street Journal ថា ” តើអ្នកសម្រេចចិត្តអោយតម្លៃគំនូរដោយរបៀបណា? តើអ្នកសម្រេចចិត្តអោយតម្លៃផ្ទះដោយរបៀបណា? ការអោយតម្លៃ គឺមិនទាក់ទងនឹងតម្លៃសាងសង់ប៉ុន្មាន ឬតម្លៃប៉ុន្មានក្នុងការលាបពណ៌នោះទេ។ អ្វីដែលអ្នកមិនចង់ធ្វើ គឺបង់ថ្លៃដ៏ល្ងង់ខ្លៅមួយសម្រាប់របស់អ្វីម្យ៉ាង ពីព្រោះបន្ទាប់មកអ្នកសោកស្តាយវា”៕