Man Utd ហ៊ានចំណាយលុយបង់ផ្តាច់កុងត្រាកីឡាករ Barca រូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United ត្រៀមខ្លួនក្នុងការចំណាយលុយ ៤៤លានផោនបង់ផ្តាច់កុងត្រារបស់ Ousmane Dembele នៅក្លឹប Barcelona ដើម្បីយកគាត់មកចូលរួមជាមួយនឹងក្លឹបខ្លួន។

គួរបញ្ជាក់ថាក្លឹប Barcelona ពេញចិត្តនឹងលក់កីឡាកររូបនេះ ដើម្បីដោះស្រាយនៅបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន។ ហើយ United ជឿជាក់ថាកីឡាកររូបនេះ គឺសាកសមក្នុងការមកលេងនៅក្រោមការគ្រប់គ្រង់របស់ Erik ten Hag ដែរ៕