បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caught Offside បានអោយដឹងថាក្លឹប Chelsea ចាប់អារម្មណ៍ក្នុងការទិញយកខ្សែបម្រើ Manu Kone របស់ក្លឹប Borussia Mönchengladbach នៅពេលទីផ្សារដោះដូររដូវក្តៅបើកនាពេលខាងមុខ។
ក្លឹបមានទីតាំងនៅអាឡឺម៉ង់មួយនេះ អាចនឹងបាត់បង់កីឡាករសញ្ជាតិបារាំងរូបនេះ នៅចុងរដូវកាល ហើយគាត់ក៏ទទួលបាននៅការចាប់អារម្មណ៍ពីក្លឹប PSG ផងដែរ៕