បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Jonathan Johnson បានអោយដឹងថា Kylian Mbappe អាចនឹងបន្តស្នាក់នៅជាមួយ PSG សម្រាប់រដូវកាលក្រោយ ទោះបីជាក្លឹបមួយនេះទើបតែធ្លាក់ចេញពីពានរង្វាន់ Champions League។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះចង់ឈ្នះមេដាយមាសជាមួយនឹងបារាំងសម្រាប់ Olympics 2024 ហើយទើបគាត់សម្រេចចិត្តទៅលើការចាកចេញ។ ស្របពេលដែលកុងត្រាជាមួយនឹងក្លឹប PSG នឹងចប់នៅចុងឆ្នាំ២០២៤ខាងមុខ កីឡាករវ័យ ២៤ឆ្នាំ រូបនេះនឹងធ្វើការសម្រេចចិត្តម្តងទៀតថានឹងបន្តកុងត្រាជាមួយនឹង PSG សម្រាប់លក្ខខណ្ឌដែលបន្ថែម ១ឆ្នាំ ដែលមានស្រាប់នៅក្នុងកុងត្រា៕