បែកធ្លាយ!! Messi ពិចារណាកាលវិលត្រលប់ទៅលេងនៅក្លឹបចាស់វិញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាកីឡាករ Lionel Messis កំពុងពិចារណាក្នុងការត្រលប់ទៅក្លឹប Barcelona វិញ បន្ទាប់ពីកុងត្រារបស់គាត់ជាមួយ PSG ត្រូវបានបញ្ចប់នៅចុងរដូវកាលនេះ។

ទោះបីជាធ្លាប់មានព័ត៌មានដែលថាក្លឹប PSG អាចរក្សាគាត់ទុកប៉ុន្មានឆ្នាំបន្តទៀតបាន ប៉ុន្តែសម្រាប់ព័ត៌មានចុងក្រោយបានអោយដឹងថាពួកគេ គឺមិនទាន់មានការព្រមព្រៀងណាមួយជាមួយខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះទេ។

កីឡាករវ័យ ៣៥ឆ្នាំរូបនេះក៏ធ្លាប់មានព័ត៌មានទាក់ទងនឹងការផ្ទេរទៅកាន់ក្លឹបនៅអាមេរិក ក៏ដូចជា អារ៉ាប៊ីសាអូឌីត ប៉ុន្តែបើតាមរបាយការណ៍ចុងក្រោយបានអោយដឹងថា គាត់បាននឹងកំពុងពិចារណាក្នុងការត្រលប់លេងនៅទឹកដី Camp Nou វិញ។ ហើយក្លឹបនៅអេស៉្បាញមួយនេះក៏កំពុងស្វែងរកនៅដំណោះស្រាយ ដើម្បីយកគាត់ទៅវិញផងដែរ៕