Eden Hazard បង្ហាញ​ពី​អារម្មណ៍​ពិត

0

Eden Hazard បាន​និយាយ​អំពី​អនាគត និង​ស្ថានភាព​របស់​គាត់​នៅ Real Madrid ជាមួយ RBTF Sport ។ គាត់​បាន​ផ្លាស់​ពី Chelsea មក​កាន់ Real Madrid កាលពី​ឆ្នាំ 2019 ។ ទោះបីជា​គាត់​ធ្លាប់​ឈ្នះ​ពាន​ជា​ច្រើន​ជាមួយ​ក្លឹ​ប​នេះ​ក៏​ដោយ ប៉ុន្តែ​គាត់​មិនសូវ​មាន​សមិទ្ធផល​ក្នុង​ជួយ​ក្រុម​ប៉ុន្មាន​នោះ​ទេ​។

បើ​យោង​តាម​សារព័ត៌មាន​ដដែល​បាន​បញ្ជាក់​អោយ​កាន់តែ​ច្បាស់​ផង​ដែរ​ដោយ Hazard បាន​និយាយ​ថា​៖ «​អូ ខ្ញុំ​មិនមែន​ជា​កីឡាករ​ម្នាក់​ដែល​ពូកែ​នោះ​ទេ ខ្ញុំ​ព្រម​ទទួលយក​ស្ថានភាព​មួយ​នេះ ។ ចំពោះ​រឿង​ខ្ញុំ​ជាមួយ​លោក Carlo Ancelotti ពួក​យើង​មិន​បាន​និយាយ​រកគ្នា ប៉ុន្តែ​ខ្ញុំ​តែងតែ​មានការ​គោរព ទោះបីជា​ថ្ងៃស្អែក​គាត់​មិន​អោយ​ខ្ញុំ​លេង​ទៀត​ក៏​ដោយ​… ខ្ញុំ​ត្រូវ​តែ​មានការ​គោរព​ចំពោះ​បុរស​ម្នាក់​ដូច​ជា​គាត់​»​។

Hazard ត្រូវ​អង្គុយ​នៅ​កៅអី​បម្រុង​របស់ Madrid អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ហើយ​ក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​គាត់​គឺ អាច​លេង​បាន​ទៀត ដើម្បី​បញ្ឈប់​ការ រិះគន់​ពី​សំណាក់​អ្នកគាំទ្រ​៕