Raphinha ត្រូវបានគេរាយការណ៍ថាកំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្រុម Chelsea និង Newcastle ក្នុងក្របខ័ណ្ឌ Premier League ចំពេលមានទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍នៅឯក្លឹប Barcelona ។
ខ្សែបម្រើស្លាបអន្តរជាតិប្រេស៊ីល បានចាកចេញពីបាល់ទាត់អង់គ្លេសនៅរដូវក្ដៅឆ្នាំ ២០២២ ក្នុងតម្លៃ ៥០ លានផោនពី Leeds ទៅកាន់ Camp Nou។
Raphinha បានក្លាយជាជម្រើសដែលមិនអាចខ្វះបាន បន្ទាប់ការអវត្តមានរបស់ Ousmane Dembele ដោយសាររបួស។ ហើយឥឡូវនេះ គាត់ស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម 9 ដងតាមរយៈការបង្ហាញខ្លួន 36 ដងក្នុងរដូវកាល 2022-23 ។
គួររំលឹកឡើងវិញផងដែរថា Barcelona នៅតែស្ថិតក្រោមសម្ពាធពាក់ព័ន្ធហិរញ្ញវត្ថុក្នុងក្លឹប ហើយពួកគេកំពុងសម្លឹងមើលក្នុងការលក់កីឡាករមួយចំនួននៅរដូវក្តៅឆ្នាំ 2023 នេះ៕