បរទេស៖ អ្នកគ្រប់គ្រង់ក្លឹប Arsenal លោក Mikel Arteta នៅតែផ្តោតទៅលើក្រុម Arsenal ដដែរ ទោះបីជាមានព័ត៌មានលិចលឺអំពីការផ្ទេរទៅដឹកនាំក្លឹប Real Madrid ក៏ដោយ។
លោក Arteta បាននិយាយនៅក្នុងសន្និសិទ្ធសារព័ត៌មានមុនពេលជួបប្រកួតជាមួយនឹងក្រុម Sporitng CP ក្នុងពានរង្វាន់ Europa League ថា “វាជារឿងដែលគ្រូបង្វឹក ឫក៏កីឡាករមិនអាចគ្រប់គ្រង់ទៅលើអ្នកសរសេរបាន។ អ្វីដែលខ្ញុំអាចនិយាយប្រាប់បាននៅពេលនេះ គឺខ្ញុំផ្តោទៅលើការងាររបស់ខ្ញុំនៅទីនេះ ហើយខ្ញុំពិតជាមានមោទនភាព និងសប្បាយរីករាយចំពោះអ្វីដែលខ្ញុំបានធ្វើនៅក្លឹបមួយនេះ”៕
ប្រភព៖ Goal