បើយក Bellingham មិនបាននោះ Real Madrid នឹងផ្ទេរកីឡាកររូបនេះមកជំនួសវិញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Defensa Central បានអោយដឹងថាក្លឹប Real Madrid នឹងនាំយក Youri Tielemans មកជំនួសវិញ ប្រសិនក្លឹបមិនអាចយក Jude Bellingham ពី Borussia Dortmund មកបាន។

លោកនាយក Florentino Perez ចង់ចុះហត្ថលេខាយកតារាឆ្នើមសញ្ជាតិអង់គ្លេស Bellingham នៅរដូវក្តៅនេះ ប៉ុន្តែក្លឹបត្រូវប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំង។

ក្នុងករណីដែលក្លឹបមិនអាចនាំយករូបគាត់មកចូលរួមជាមួយនឹង Madrid បាននោះ ពួកគេនឹងប្តូរគោលដៅទៅផ្ទេរយកកីឡាករ Tielemans មកវិញ៕