ចំពេលមានលទ្ធផលមិនល្អនៅ Chelsea ក្រុមប្រឹក្សាភិបាលរបស់ក្លឹបត្រូវបានគេនិយាយថា កំពុងសម្លឹងមើលជម្រើសបន្ទាប់សម្រាប់ជំនួសតំណែងលោក Potter។
យោងតាមសារព័ត៌មាន Football Insider បានឱ្យដឹងថា Chelsea បានទាក់ទងអតីតគ្រូបង្វឹក PSG និង Spurs លោក Mauricio Pochettino ។
Pochettino ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការកាន់កាប់តំណែងនេះផងដែរ ហើយការប្រកួតពីរបីបន្ទាប់ទៀតអាចនឹងជាការកំណត់វាសនារបស់លោក Potter៕