ម្ចាស់ក្លឹប Chelsea នឹង PSG ជួបគ្នា ដើម្បីពិភាក្សាអំពីការផ្ទេរកីឡាកររូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Le Parisien បានអោយដឹងថាលោក Todd Boehly បានជួបជាមួយនឹងម្ចាស់ក្លឹប PSG លោក Nasser Al-Khelaifi កាលពីថ្ងៃអង្គារ៍កន្លងទៅ ដើម្បីពីភាក្សាជុំវិញការផ្ទេរកីឡាករ Neymar នៅរដូវក្តៅខាងមុខនេះ។

តម្លៃផ្ទេរប្រមាណ ៦០លានអឺរ៉ូ ដោយក្នុងនោះប្រាក់ពលកម្ម ៣៦លានអឺរ៉ូក្នុងមួយរដូវកាល ក៏មិនមែនជាបញ្ហាចោទសម្រាប់ Chelsea ផងដែរ។ ក្លឹបតោខៀវនៅតែចិញ្ចឹមចិត្តចង់បានកីឡាករសញ្ជាតិប្រេស៊ីលនេះ ចាប់តាំងពីរដូវក្តៅមុនមកម្ល៉េះ៕