Jordi Alba សុខចិត្តធ្វើរឿងនេះម្តងទៀត ដើម្បីបានស្នាក់នៅបន្តជាមួយ Barca

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Jordi Alba បាននិយាយថា “ខ្ញុំចង់បន្តស្នាក់នៅក្លឹប Barcelona នឹងលេងរហូតដល់កុងត្រារបស់ខ្ញុំចប់នៅខែមិថុនា ឆ្នាំ២០២៤។ វាជាជម្រើសចាំបាច់សម្រាប់ខ្ញុំ”។

គាត់បន្ថែមទៀតថា “ខ្ញុំសុខចិត្តបន្ទាបប្រាក់ខែរបស់ខ្ញុំម្តងទៀត ប្រសិនជាពួកគេសួរខ្ញុំ។ ខ្ញុំមានអារម្មណ៍ល្អ ហើយថ្ងៃដែលខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចការពារក្លឹបដូច Barcelona បានទេ ខ្ញុំនឹងចាកចេញមុនគេ”៕