ក្លឹបយក្សនៅអេស្ប៉ាញ ចង់បាន Di Maria ទៅចូលរួមជាមួយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Barcelona កំពុងសម្លឹងមើលឪកាសដែលអាចចុះហត្ថលេខាយក Angel Di Maria ពីក្លឹប Juventus នៅទីផ្សារដោះដូរនារដូវក្តៅខាងមុខ។

ក្លឹបយក្សនៅអេស៉្បាញមួយនេះគឺមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមាជិកក្រុមជ័យលាភី បាល់ទាត់ពិភពលោក ២០២២រូបនេះ។

ក្លឹប Juventus បានជម្រុញអោយមានការលក់ Di Maria នៅពាក់កណ្តាលរដូវកាលនេះ ដោយសារតែមានបញ្ហាហិរញ្ញវត្ថុ។ ហើយចំណុចនេះ អាចជាឪកាសរបស់ក្លឹប Barcelona ដើម្បីចុះកុងត្រាយកខ្សែប្រយុទ្ធស្លាប់រូបនេះ៕