បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ French Football News បានអោយដឹងថា Mbappe កំពុងតែនាំមុខគេក្នុងការទទួលតំណែងជាប្រធានក្រុមជម្រើសជាតិបារាំង។ ក្រុមជម្រើសជាតិបារាំង មិនមានប្រធានក្រុមចាប់តាំងពីអ្នកចាំទី Lloris ប្រកាសចូលនិវត្តន៍ក្រោយចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២២។
ដោយឡែកសម្រាប់កីឡាកររៀមច្បងដូចជា Karim Benzema និង Raphael Varane ក៏មិនមានបំណងនឹងទទួលតំណែងនេះផងដែរ ដោយសារតែពួកគាត់អាចនឹងប្រកាសចូលនិវត្តន៍ដូចគ្នា។
គួរបញ្ជាក់ថា Mbappe ទើបតែមានអាយុ ២៤ឆ្នាំប៉ុណ្ណោះ ហើយធ្លាប់បង្ហាញខ្លួន ៦៦ប្រកួតអោយក្រុមជម្រើសជាតិ។ គាត់គឺជាផ្នែកមួយដែលជួយអោយបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨ និងទទួលបានស្បែកជើងមាសនៅឆ្នាំ២០២២នេះផងដែរ៕