បរទេស៖ ក្លឹប Ajax បានបញ្ជាក់អំពីការចែកផ្លូវជាមួយនឹងគ្រូបង្វឹកលោក Alfred Schreuder បន្ទាប់ពីទទួលបានលទ្ធផល ១ស្មើរ ជាមួយនឹងក្លឹប FC Volendam។
ការដែលមិនអាចទទួលបានជ័យជំនះនេះ គឺជាលទ្ធផលចុងក្រោយបំផុតនៃលទ្ធផលដែលអាក្រក់របស់ក្លឹប ហើយវាស្មើទៅនឹងកំណត់ត្រារបស់ក្លឹប ដែល ៧ប្រកួតក្នុងលីកមិនស្គាល់ពាក្យថាឈ្នះសោះ។
គួរបញ្ជាក់ថា លោក Schreuder បានចូលរួមជាមួយនឹងក្លឹប Ajax កាលពីរដូវក្តៅមុនពីក្លឹប Club Brugge ដើម្បីមកជំនួសកន្លែងរបស់លោក Erik ten Hag ដែលបានចាកចេញទៅកាន់ក្លឹប Man Utd៕