យោងតាមអ្នកសារព័ត៌មានដ៏ល្បីល្បាញលោក Fabrizio Romano បានបង្ហើបឲ្យដឹងថា Arsenal បានដាក់សំណើដេញថ្លៃមួយផ្សេងទៀត ក្នុងក្តីសង្ឃឹមថានឹងអាចចុះហត្ថលេខាលើកីឡាករ Mykhaylo Mudryk ។
Shakhtar Donetsk ត្រូវបានគេរាយការណ៍ថាបានច្រានចោលការដេញថ្លៃពីមុនរបស់ក្រុមកាំភ្លើងធំ ប៉ុន្តែក្លឹបភាគខាងជើងទីក្រុងឡុងដ៍ នៅតែមិនបោះបង់គោលដៅផ្ទេររបស់ពួកគេ។
Arsenal បានដាក់សំណើដេញថ្លៃដែលមានតម្លៃ 70 លានអឺរ៉ូ បូកជាមួយប្រាក់បន្ថែមផ្សេងទៀត ដើម្បីចុះហត្ថលេខាលើ Mudryk ដែលខ្សែបម្រើសញ្ជាតិអ៊ុយក្រែនរូបនេះគួចចិត្តប៉ងចង់ផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Emirates៕