Ten Hag បញ្ជាក់​ពី​អនាគត​របស់ Wan-Bissaka

0

យោង​តាម​អ្នក​សារព័ត៌មាន​ល្បីឈ្មោះ​លោក Fabrizio Romano បាន​ស្រង់​សម្តី​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម ដែល​ចេញ​មក​បញ្ជាក់​អំពី​អនាគត Wan-Bissaka​។

លោក Ten Hag បាន​និយាយ​ថា​៖ «Aaron Wan-Bissaka គឺ​នៅ​តែ​បន្ត​ជា​កីឡាករ​របស់ Man Utd​។ គាត់​មាន​ពេលវេលា​ល្អ​នៅ​ក្រុម​បិសាច​ក្រហម​នា​ពេល​កន្លង​មក ប៉ុន្តែ​ចាប់ពី​ដើមរដូវ​កាល​នេះ​មក គាត់​មាន​ជំងឺ និង​របួស​ជា​ច្រើន​»​។

«​បច្ចុប្បន្ន​គាត់​មាន​កាយសម្បទា​គ្រប់គ្រាន់ ដូច្នេះ​គាត់​អាច​ហ្វឹកហាត់​ជាមួយ​ក្រុម ហើយ​គាត់​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​»៕