Ten Hag និយាយ​យ៉ាង​ខ្លី​អំពី​ការ​វិល​ចូល​ទីលាន​វិញ​របស់ Sancho

0

បន្ទាប់​ពី​ទទួល​ជ័យជម្នះ 2-0 របស់ Manchester United លើ​ក្រុម Burnley កាលពី​ថ្ងៃ​ពុធ (21 ខែធ្នូ​នេះ​) អ្នក​យក​ព័ត៌មាន​បាន​លើកយក​ប្រធានបទ​របស់ Jadon Sancho ដោយ​ពួក​គេ​បាន​សួរ​លោក Ten Hag ថា​៖ «​តើ​មាន​ព័ត៌មាន​ថ្មី​ៗ​អំពី Sancho ហើយ​នៅ​ពេល​ណា​ដែល​គាត់​ត្រលប់​មក​វិញ?»

អ្នកគ្រប់គ្រង​ជនជាតិ​ហូ​ឡង់​បាន​ឆ្លើយ​ដោយ​ត្រង់​ថា​៖ «​ទេ ចំពោះ​សំណួរ​ទាំង​ពីរ​នោះ គឺ​គ្មាន​ចម្លើយ​»​។

Ten Hag បាន​ប្រាប់​សារព័ត៌មាន Daily Mail ថា​៖ «​យើង​ចង់​នាំ​គាត់​មក​វិញ​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន ប៉ុន្តែ​ខ្ញុំ​មិន​អាច​ផ្តល់​ការ​ព្យាករណ៍​ថា​នៅ​ពេល​ណា​នោះ​ទេ​។ បញ្ហា​អាច​បណ្តាល​មក​ពី​កាយសម្បទា និង​អារម្មណ៍ អ្វី​ដែល​យើង​កំពុង​ធ្វើ​ឥឡូវនេះ គឺ​ការ​រួម​បញ្ចូល​គ្នា​រវាងផ្លូវ​កាយ និង​ផ្លូវចិត្ត​ដើម្បី​ព្យាយាម​យក​គាត់​មក​វិញ​»​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Sancho បាន​បង្ហាញខ្លួន 14 ប្រកួត​សម្រាប់ Manchester United ក្នុង​រដូវ​កាល 2022-23 ដោយ​ស៊ុត​បញ្ចូល​ទី​សរុប​ចំនួន 3 គ្រាប់​៕