Brighton និយាយបែបនេះ ចំពោះក្លឹបដែលចង់បានខ្សែបម្រើ Alexis Mac Allister

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fichajes បានអោយដឹងថាក្លឹប Brighton នឹងមិនលក់ខ្សែបម្រើជម្រើសជាតិអាហ្សង់ទីន Alexis Mac Allister ដែលបានចូលរួមជួយជម្រើសជាតិខ្លួនលើកពាន World Cup នោះទេ។ ទោះបីជាមានការចាប់អារម្មណ៍ទៅលើកីឡាកររូបនេះយ៉ាងខ្លាំងពីសំណាក់ក្លឹបជាច្រើន ដោយក្នុងនោះក៏មាន Arsenal ផងដែរ។

បើតាមប្រភពដដែរ បានអោយដឹងថាក្លឹប Brighton បាននឹងរៀបចំក្នុងការបន្តកុងត្រាថ្មីជាមួយនឹងខ្សែបម្រើរូបនេះ ដោយមិនចាប់អារម្មណ៍ចំពោះសំណើរសុំទិញទាំងអស់ ទោះបីជាអោយតម្លៃខ្ពស់ក៏ដោយ៕