បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GOAL បានអោយដឹងថានាយកក្លឹប PSG គឺលោក Nasser Al-Khelaifi បានណែនាំអោយខាងក្លឹបគួរតែចុះហត្ថលេខាយក Marcus Rashford នៅទីផ្សារដោះដូររដូវក្តៅនេះ។
លោក Nasser Al-Khelaifi បាននិយាយថា “គាត់ជាកីឡាករម្នាក់ដែលអស្ចារ្យ ហើយមិនមានតម្លៃខ្លួន? ការទទួលបាន Rashford ដោយឥតគិតថ្លៃ បានធ្វើអោយគ្រប់ក្លឹបទាំងអស់នឹងប្រកួតប្រជែងគ្នា”។
គាត់បានបន្ថែមទៀតថា “ពិតណាស់ យើងមិនលាក់បាំងវាទេ។ យើងបាននិយាយពីមុនមកហើយ… ពេលនេះមិនមែនជាពេលវេលាល្អសម្រាប់ភាគីទាំងពីរទេនោះទេ។ ប្រហែលជារដូវក្តៅ”។
គួរបញ្ជាក់ផងដែរថា កុងត្រារបស់ Rashford នៅក្លឹប Manchester United នឹងបញ្ចប់នៅចុងរដូវកាលនេះ៕