បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡា Cristiano Ronaldo បានទទួលនៅសំណោះរពីក្លឹប Al Nassr ហើយ។ ដោយក្លឹបមួយនេះហ៊ានចំណាយរហូតដល់ទៅ ២០០លានអឺរ៉ូ ក្នុងមួយរដូវកាល រហូតដល់ឆ្នាំ២០២៥។
ប៉ុន្តែអ្វីដែលសំខាន់នោះ គឺបញ្ហាព្រមព្រៀងជាមួយម្ចាស់ឧបត្ថម្ភ។ ដូច្នេះវានៅមិនទាន់ច្បាស់នោះទេ ប៉ុន្តែប្រសិនបើអ្វីៗដំណើរកាលរលូននោះ កិច្ចព្រមព្រៀងនេះ នឹងអាចកើតឡើង។ មិនទាន់មានការព្រមព្រៀងណាមួយនោះទេ ទាំងការចុះហត្ថលេខា និងការសម្រេចចិត្ត។ ដោយក្នុងនោះ Cristiano កំពុងផ្តោតលើការប្រកួតបាល់ទាត់ពិភពលោក៕