ទុក្ខជាន់លើទុក្ខ!! ក្រោយកីឡាករ Liverpool ម្នាក់ជួបបញ្ហារបួស

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡាករលោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool បានជួបនឹងបញ្ហាអាក្រក់ជាថ្មីម្តងទៀត។ ក្នុងនោះខ្សែបម្រើសញ្ជាតិប្រេស៊ីល គឺ Arthur Melo នឹងត្រូវធ្វើការវះកាត់នៅសប្តាហ៍នេះ។ គាត់នឹងមិនអាចជួយក្រុមបាននោះទេ រហូតដល់ដើមឆ្នាំ២០២៣។

គួរបញ្ជាក់ថា ក្លឹប Liverpool បានជួបនឹងបញ្ហាវិបត្តិខ្សែបម្រើ ហើយក្លឹបក៏បានខ្ចីជើង Arthur Melo ពី Juventus មកពេញមួយរដូវកាល​ ដើម្បីជួយក្រុម។ ប៉ុន្តែពេលនេះ គាត់បានជួបបញ្ហារបួស ធ្វើអោយក្លឹប Liverpool ជួបបញ្ហាជាថ្មីម្តងទៀត៕