ភ្នំពេញ៖ នេះបើយោងតាមការបង្ហោះរបស់កីឡាករបាល់ទាត់ ដែលមានឈ្មោះបោះសម្លេងនៅក្នុងប្រទេសកម្ពុជា គឺលោក ចាន់ វឌ្ឍនាកា បានសរសេររៀបរាប់ថា៖
“ខ្ញុំដួលនៅទីនេះ ខ្ញុំត្រូវតែចាប់ផ្ដើមនៅកន្លែងនេះ ៨ខែកន្លងផុតទៅក្រោយការវះកាត់សសៃពួរជង្គង់ ចាប់ផ្ដើមថ្ងៃទី១វាប្រាកដណាស់នឹងជួបរឿងពិបាកជាច្រើន តែអ្វីដែលត្រូវធ្វើមានតែការខំប្រឹង ប្ដេជ្ញា វាពេលវេលាមួយដែលខ្ញុំទន្ទឹងរងចាំអស់រយៈពេលយូមកហើយ អរគុណគ្រប់គ្នាដែលបារម្ភ នឹងសួសុខទុក្ខ ពេលនេះខ្ញុំបានត្រលប់មកចូលទីលានហ្វឹកហាត់ជាមួយក្រុមវិញហើយ តែយ៉ាងណាក៏ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីអោយឆាប់បានជួយក្រុមក្នុងការប្រកួត”៕
