កីឡាករ 3​នាក់​អាច​ជំនួស James Milner នៅ Liverpool (​មាន​វី​ដេ​អូ​)

0

James Milner គឺជា​កីឡាករ​បាល់ទាត់​អង់គ្លេស​ដែល​មាន​ទេព​កោសល្យ​បំផុត​ម្នាក់​ក្នុង​ជំនាន់​របស់​គាត់​។ គាត់​បាន​ចូលរួម​ជាមួយ Liverpool ដោយ​គ្មាន​តម្លៃ​ផ្ទេរ បន្ទាប់​ពី​ចាក​ចេញពី Manchester City ក្នុង​រដូវក្ដៅ​ឆ្នាំ 2015​។

គាត់​បាន​លេង 229 ប្រកួត​នៅ​ក្នុង​ការ​ប្រកួត​ទាំងអស់​សម្រាប់​ក្រុម​ហង្ស​ក្រហម​រហូត​មក​ដល់​ពេល​នេះ ដោយ​រក​គ្រាប់​បាល់​បាន 26 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ចំនួន 46 ដង ។ Milner បាន​ជួយ​ក្លឹ​ប Merseyside ឈ្នះ​ពានរង្វាន់​ធំ​ៗ​ចំនួន 7 រួម​ទាំង​ពានរង្វាន់ Premier League មួយ និង​ពានរង្វាន់ UEFA Champions League មួយ​ផង​ដែរ​។

ទោះជា​យ៉ាងណា​ក៏​ដោយ​គាត់​នឹង​មាន​អាយុ 37 ឆ្នាំ​នៅ​ក្នុង​ខែមករា​។ គាត់​ស្ថិត​នៅ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​កិច្ចសន្យា​របស់​គាត់​ជាមួយ Liverpool ហើយ​ទំនងជា​នឹង​ចាកចេញ​នៅ​ពេល​សុពលភាព​កុងត្រា​របស់​គាត់​ផុតកំណត់​។

សូម​ក្រឡេក​មក​មើល​កីឡាករ​បី​នាក់​ដែល​អាច​ជំនួស​តំណែង James Milner នៅ Liverpool រួម​មាន​ដូច​ជា​៖ James Ward-Prowse សញ្ជាតិ​អង់គ្លេស មាន​វ័យ 27​ឆ្នាំ បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លឹ​ប Southampton, Konrad Laimer សញ្ជាតិ​អូ​ទ្រី​ស មាន​វ័យ 25​ឆ្នាំ បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លឹ​ប RB Leipzig និង Jude Bellingham សញ្ជាតិ​អង់គ្លេស មាន​វ័យ 19​ឆ្នាំ បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លឹ​ប Borussia Dortmund៕