ខ្សែបម្រើ Mateo Kovacic របស់ក្រុមតោខៀវ Chelsea បានបង្ហើបឱ្យដឹងថាគាត់បានផ្តល់យោបល់ឱ្យក្លឹបចុះហត្ថលេខាលើខ្សែការពារ RB Leipzig កីឡាករ Josko Gvardiol នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
គាត់បានប្រាប់អ្នកយកព័ត៌មានថា «នៅឯក្លឹបពួកគេបានសួរខ្ញុំអំពី Josko ខ្ញុំបានប្រាប់ពួកគេថាល្អបំផុត។ ខ្ញុំមិនចាំបាច់និយាយអ្វីអំពីទម្រង់លេងរបស់គាត់ទេ ពួកគេដឹងថាគាត់ជាកីឡាករប្រភេទណា ហើយចរិតរបស់គាត់គឺល្អឥតខ្ចោះ»។
«ខ្ញុំបានឃើញនៅក្នុងក្រុមជម្រើសជាតិ ថាគាត់ខំប្រឹងលេងប៉ុណ្ណា គាត់មានអាជីពដ៏អស្ចារ្យ ហើយខ្ញុំសង្ឃឹមថាថ្ងៃណាមួយពួកយើងនឹងលេងជាមួយគ្នានៅក្នុងក្លឹបតោខៀវ»៕