មក​ដឹង​ពី​កីឡាករ​ចំណូល​ថ្មី និង​កីឡាករ​ដែល​បាន​ចាកចេញ​របស់ Arsenal សម្រាប់​ទីផ្សារ​ដោះ​ដូរ​រដូវក្តៅ​ឆ្នាំ 2022 នេះ

0

Arsenal មានការ​មមាញឹក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នេះ ដោយ​ក្រុម​កាំភ្លើង​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ក្នុង​ទីផ្សារ​ដោះ​ដូរ និង​បាន​នាំ​យក​កីឡាករ​ខា​សំខាន់​ៗ​មួយ​ចំនួន​។

Mikel Arteta និង​កូនក្រុម​នៅ​កីឡដ្ឋាន Emirates បាន​អវត្តមាន​ក្នុង​ការ​ប្រកួត Champions League កាលពី​រដូវ​កាល​មុន បន្ទាប់​ពី​មាន​ទម្រង់​លេង​មិនល្អ​ខ្លះ​ៗ​។ ខណៈ​ពេល​ដែល​ពួក​គេ​ត្រូវ​ប្រជែង​ពាន Europa League ក្រុម​កាំភ្លើង​ធំ​បាន​ចូល​ជ្រៅ​ទៅ​ក្នុង​ទីផ្សារ ដោយ​មាន​បំណង​ចង់​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់ Top 4 សម្រាប់​រដូវ​កាល​នេះ​។

ខាងក្រោយ​នេះ​គឺជា​បញ្ជី​ឈ្មោះ​កីឡាករ​ចំណូល​ថ្មី និង​កីឡាករ​ដែល​បាន​ចាក​ចេញពី Arsenal៖
+​កីឡាករ​ចំណូល​ថ្មី​រួម​មាន​៖ Gabriel Jesus, Oleksandr Zinchenko, Fabio Vieira, Matt Turner, Marquinhos​។

+​កីឡាករ​ចាកចេញ​រួម​មាន​៖ Matteo Guendouzi, Lucas Torreira, Bernd Leno, Konstantinos Mavropanos, Hector Bellerin (free), Alexandre Lacazette (free), Nicolas Pepe (loan), Nuno Tavares (loan), Ainsley Maitland-Niles (loan), Pablo Mari (loan), Auston Trusty (loan), Runar Alex Runarsson (loan)៕