អីយ៉ាស់!! CEO ក្លឹបធំមួយនៅអាឡឺម៉ង់ បង្ហើបបំណង់ចង់បាន CR7

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡាល្បីល្បាញ់ គឺលោក Fabrizio Romano បានអោយដឹងថានាយកប្រតិបត្តិ របស់ក្លឹប Borussia Dortmund ដែលមានមូលដ្ឋាននៅទឹកដីអាឡឺម៉ង់ គឺលោក Watzke បាននិយាយប្រាប់ Sky ថា “ខ្ញុំចូលចិត្ត Cristiano Ronaldo។ វាអាចជាគំនិតដ៏ទាក់ទាញមួយ ក្នុងការឃើញរូបគាត់មកលេងនៅកីឡដ្ឋាន Signal Iduna Park។ ប៉ុន្តែនៅមិនទាន់មានការទាក់ទងអ្វីទាំងអស់រវាងភាគីទាំង ២នោះទេ”។

គួរបញ្ជាក់ផងដែរថា ព័ត៌មានន័យការចង់ចាកចេញរបស់ Cristiano Ronaldo នៅតែជាប្រធានបទក្តៅដដែរ។ ខណៈពេលដែលភ្នាក់ងាររបស់កីឡាករ CR7 កំពុងធ្វើការស្វែករកនៅក្លឹបថ្មីសម្រាប់ CR7៕