Isco រក​ឃើញ​ក្លឹ​ប​ថ្មី ក្រោយ​បញ្ចប់​កុងត្រា​ជាមួយនឹង Real Madrid

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Sevilla បាន​ឈាន​ដល់​ការ​ចុះ​កុងត្រា​យក​កីឡាករ Isco ដោយ​គ្មាន​តម្លៃ​ខ្លួន​។

– ការ​ធ្វើតេស្ត​សុខភាព​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ដើម្បី​បញ្ចប់​ការ​ផ្ទេរ​មួយ​នេះ ខណៈ Isco មិន​ទាន់​មាន​ក្លឹ​បលេង ក្រោយ​កុងត្រា​ជាមួយនឹង Real Madrid ត្រូវ​បាន​បញ្ចប់​។

– កុងត្រា​ជាមួយនឹង Sevilla គឺ​រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៤ ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​ស​ប្តា​ហ៍​ក្រោយ ជាមួយនឹង​ការ​ប្រកាស​របស់​ក្លឹ​ប​ផង​ដែរ​។

– Isco នឹង​ចូលរួម​ជាមួយនឹង​ក្លឹ​ប Sevilla ដោយ​ក្នុង​នោះ​លោក Julen Lopetegui ចង់បាន​គាត់​ជា​យូរ​មក​ហើយ ហើយ​នៅ​ពេល​នេះ​គាត់​ក៏​បាន​មក​ចូលរួម​ជាមួយនឹង​ក្លឹ​ប Sevilla មែន​៕