Sergio Aguero និយាយ​បែប​នេះ​អំពី Erling Haaland (​មាន​វី​ដេ​អូ​)

0

វីរបុរស​របស់​ក្រុម Manchester City លោក Sergio Aguero បាន​សោកស្ដាយ​ចំពោះ​ទម្រង់​លេង​របស់ Erling Haaland ក្នុង​ការ​ប្រកួត Community Shield ដោយ​ទទួលស្គាល់​ថា Virgil van Dijk គឺជា​ខ្សែការពារ​ដែល​រឹង​មាំ​។

Haaland មានការ​តស៊ូ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត​របស់​គាត់​សម្រាប់​ក្រុម Man City បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​ក្នុង​តម្លៃ 51 លាន​ផោន​ពី Borussia Dortmund នៅ​រដូវក្តៅ​នេះ ហើយ​ថែម​ទាំង​បាន​ខកខាន​ឱកាស​រក​គ្រាប់​បាល់​នៅ​ក្នុង​ការ​ប្រកួត​ដ៏​មហិមា នៅ​ពេល​ដែល​ក្រុម​របស់​គាត់​បាន​បរាជ័យ​ក្នុង​លទ្ធផល 3-1​ក្រោម​ថ្វី​ជើង​ក្រុម​របស់​លោក Jürgen Klopp​។

ថ្លែង​នៅ​លើ​បណ្តាញ Twitter របស់​គាត់ Aguero បាន​និយាយ​ថា​៖ «Van Dijk ជា​ខ្សែការពារ​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក ជា​ហេតុ​ដែល​ធ្វើ​ឲ្យ Haaland ពិបាក​រក​គ្រាប់​បាល់​នៅ​ថ្ងៃ​នោះ​»​។

ថ្លែង​ក្រោយ​ការ​ប្រកួត​ទៅ​កាន់​អ្នក​សារព័ត៌មាន លោក Pep Guardiola បាន​ផ្តល់​ការ​វិភាគ​របស់​គាត់​អំពី​ទម្រង់​លេង​របស់ Haaland ដោយ​បញ្ជាក់​ថា​៖ «​គាត់​មានឱកាស​ពីរ ឬ​បី​ដង​ក្នុង​តង់​ទី​មួយ និង​ឱកាស​ម្តងទៀត​នៅ​ចុង​តង់​ទី​ពីរ គាត់​ព្យាយាម​បំ​លាស់​ទី​ដើម្បី​រក​គ្រាប់​បាល់​។ វា​ជា​រឿង​ល្អ​សម្រាប់​គាត់ ព្រោះ​វា​ជា​ប្រទេស​ថ្មី លី​ក​ថ្មី ប៉ុន្តែ​គាត់​ធ្វើ​បាន​ល្អ​»​។

«​គាត់​មិន​បាន​ស៊ុត​បញ្ចូល​ទី​ទេ នៅ​ប្រកួត​បន្ទាប់​ទៀត​គាត់​នឹង​ស៊ុត​បញ្ចូល​ទី គាត់​មានគុណ​ភាព​មិន​គួរ​ឱ្យ​ជឿ គាត់​នឹង​ជួយ​យើង​បាន​ច្រើន​»៕