មុន​ពេល​ការ​ប្រកួត Community Shield លោក Guardiola បាន​ព្រមាន​កីឡាករ Man City ឲ្យ​ប្រយ័ត្ន​ម្នាក់​នេះ

0

លោក Pep Guardiola បាន​ព្រមាន​កីឡាករ Manchester City របស់​គាត់​អំពី Mohamed Salah នៅ​មុន​ការ​ប្រកួត Community Shield ចុង​ស​ប្តា​ហ៍​នេះ​ជាមួយ Liverpool ។

ក្រុម​មេឃ​ខៀវ មាន​បំណង​ចង់​ទទួល​ជ័យជម្នះ​ជា​លើក​ទី​បី​របស់​ពួក​គេ​ក្នុង​ការ​ប្រកួត​នេះ​ក្នុង​រយៈពេល 5 ឆ្នាំ ប៉ុន្តែ​ក៏​កំពុង​សម្លឹង​រក​ការ​សងសឹក​ការ​ជួប​ចុង​ក្រោយ​របស់​ពួក​គេ​ជាមួយនឹង​ក្រុម​ហង្ស​ក្រហម​ផង​ដែរ​។ ក្នុង​ការ​ប្រកួត​នោះ​ដែល​ជា​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup ពួក​គេ​បាន​បាន​ភ្លាត់​គ្រាប់់​បាល់​ដល់​ទៅ 3-0 នៅ​តង់​ទី​មួយ​។

Salah បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន 4 ដង​ក្នុង​ការ​បង្ហាញខ្លួន 6 លើក​មុន​របស់​គាត់​ជាមួយនឹង​ក្រុម Man City ដែល​បាន​ធ្វើ​ឱ្យ​លោក Guardiola មានការ​ប្រុង​ប្រយ័ត្ន​មុន​ពេល​ការ​ប្រកួត​សម្រាប់​ថ្ងៃ​សៅរ៍​នេះ នៅ​ឯ​កីឡដ្ឋាន King Power​។ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់ Manchester City ៖

«​ខ្ញុំ​មិន​មាន​អ្វី​និយាយ​ច្រើន​ទេ ព្រោះ​យើង​ទាំងអស់​គ្នា​នៅ​ក្នុង​បន្ទប់​នេះ​ស្គាល់​គាត់​។ គាត់​ជា​កីឡាករ​ដ៏​ពិសេស​ម្នាក់ ជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ ហើយ​យើង​ដឹង​ថា​គាត់​មានគុណ​ភាព​»៕