កីឡាករ 3​នាក់​ដែល​សក្តិ​សម​សម្រាប់​ជំនួស​តំណែង Robert Lewandowski នៅ Bayern Munich

0

Robert Lewandowski បាន​ចាក​ចេញពី Bayern Munich នៅ​រដូវក្តៅ​នេះ ដើម្បី​ចូលរួម​ជាមួយ FC Barcelona ។ បើ​ទោះបីជា​នៅ​សល់​កុងត្រា​មួយ​ឆ្នាំ​ទៀត​ក៏​ដោយ ក៏​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូ​ឡូញ មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចាក​ចេញពី​កីឡដ្ឋាន Allianz Arena ទៅ​ក្លឹ​ប​ថ្មី​។

Lewandowski គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​បំផុត​ម្នាក់​របស់ Bayern សម្រាប់​ប្រាំបី​រដូវ​កាល​កន្លង​មក​។ គាត់​បាន​ចូលរួម​ជាមួយ​ក្លឹ​ប​ដោយ​គ្មាន​តម្លៃ​ផ្ទេរ​ពី Borussia Dortmund ក្នុង​ឆ្នាំ 2014 ។ គាត់​បាន​ឈ្នះ​ពានរង្វាន់​ធំ​ៗ​ចំនួន 19 ជាមួយ​ក្រុម Bayern Munich ដោយ​ស៊ុត​បញ្ចូល​ទី​បាន 344 គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន 375 លើក​។

ការ​ចាកចេញ​របស់​គាត់​មាន​ន័យ​ថា​ម្ចាស់​ជើងឯក Bundesliga នឹង​ត្រូវ​ស្វែងរក​អ្នក​ជំនួស​តំណែង​របស់​គាត់​សម្រាប់​រយៈពេល​ខ្លី ឬ​រយៈពេល​វែង​។ សូម​ក្រឡេក​មក​មើល​កីឡាករ​ដែល​សក្តិ​សម​បំផុត​ទាំង​បី​នាក់​សម្រាប់​សម្រាប់​ជំ​នួ​តំណែង​ខ្សែប្រយុទ្ធ Lewandowski នៅ Bayern ដែល​រួម​មាន​៖ Timo Werner, Ciro Immobile និង Harry Kane