Man Utd គួរតែ​ផ្តោត​លើ​ម្នាក់​នេះ ដើម្បី​ជំនួស de Jong

0

អតីត​ខ្សែប្រយុទ្ធ​ក្រុម Arsenal កីឡាករ Kevin Campbell បាន​ជំរុញ​ឱ្យ Manchester United កំណត់​គោលដៅ​ខ្សែបម្រើ Sergej Milinkovic-Savic របស់ Lazio ជា​ជម្រើស​ជំនួស​កីឡាករ Frenkie de Jong ។

មក​ទល់​ពេល​នេះ​បិសាច​ក្រហម​មានការ​ខកចិត្ត​ក្នុង​ការ​តាម​ប្រមាញ់​ខ្សែបម្រើ​របស់ Barcelona និង​គោលដៅ​អាទិភាព​របស់​លោក Erik ten Hag កីឡាករ Frenkie de Jong ។

Campbell បាន​ប្រាប់ Football Insider ថា​៖ «​គាត់​ពិតជា​កីឡាករ​កំពូល​ម្នាក់​។ គាត់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ក្រុម Arsenal និង Newcastle ផង​ដែរ​។ ប្រសិនបើ Man United ចូលរួម​ប្រជែង ហើយ​ដាក់​សំណើរ នោះ​ក្លឹ​ប Lazio ពិតជា​ពិចារណា​»៕