អីយ៉ា​ស់​! Juventus ចង់បាន​កូនក្រុម​ម្នាក់​របស់​លោក Klopp

0

របាយការណ៍​ពី Corriere dello Sport បាន​អះអាង​ថា​ក្រុម Juventus ស្ថិត​ក្នុង​ការ​ពិភាក្សា​កម្រិត​ខ្ពស់ ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែបម្រើ Roberto Firmino របស់ Liverpool នៅ​រដូវក្តៅ​នេះ ។ Firmino ដែល​បាន​ចូលរួម​ជាមួយ​ក្លឹ​ប​ហង្ស​ក្រហម​នៅ​ខែកក្កដា 2015 ហើយ​កិច្ចសន្យា​របស់​គាត់​នឹង​ផុតកំណត់​នៅ​ក្នុង​ខែមិថុនា 2023 ។

Roberto Firmino គឺជា​សមាជិក​ដ៏​សំខាន់​បំផុត​ម្នាក់​ក្នុង​ក្រុម​របស់​លោក Jurgen Klopp ជា​យូរ​មក​ហើយ ប៉ុន្តែ​អាច​នឹង​ចាក​ចេញពី​ក្លឹ​ប​នៅ​រដូវក្តៅ​នេះ​។ កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ មិន​បាន​បង្ហាញខ្លួន​ច្រើន​នោះ​ទេ​កាលពី​រដូវ​កាល​មុន​ទេ ហើយ​អាច​មាន​ពេលវេលា​កាន់តែ​តានតឹង​ក្នុង​រដូវ​កាល​នេះ​នេះ ដោយសារ​តែ​វត្តមាន​របស់ Darwin Nunez ។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Firmino បាន​បង្ហាញខ្លួន​ឲ្យ Liverpool ចំនួន 327 ប្រកួត​។ គាត់​ស៊ុត​បញ្ចូល​ទី​បាន 98 គ្រាប់ និង 74 Assists ព្រមទាំង​ឈ្នះ​ពាន Premier League មួយ Champions League និង FA Cup មួយ​ក្នុង​ចំណោម​ពានរង្វាន់​ផ្សេង​ទៀត​ជាមួយ​ក្លឹ​ប​៕