Man Utd នឹង​ត្រូវ​ចំណាយពេល​រង់ចាំ​ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ

0

Manchester United នឹង​ត្រូវ​អត់ធ្មត់​ក្នុង​ការ​តាម​ប្រមាញ់​ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប Red Bull Salzburg កីឡាករ Benjamin Sesko ខណៈ​ដែល​សារព័ត៌មាន Express Sport បាន​អះអាង​ថា ក្លឹ​ប​បច្ចុប្បន្ន​របស់​គាត់​មិន​មាន​ចេតនា​លក់​កីឡាករ​វ័យក្មេង​របស់​ពួក​គេ​នៅ​រដូវក្តៅ​នេះ​ទេ​។

ខ្សែប្រយុទ្ធ​អន្តរជាតិ​ស្លូ​វេ​នី​អាយុ 19 ឆ្នាំ​រូប​នេះ កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លឹ​ប​នានា​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប ប៉ុន្តែ​គាត់​គ្រោង​នឹង​បន្ត​នៅ​ក្នុង​ប្រទេស​អូ​ទ្រី​ស​សម្រាប់​រដូវ​កាល​ថ្មី​នេះ​៕