អ្នកចាត់ការក្លឹប Bayern Munich លោក Julian Nagelsmann បានបញ្ជាក់ពីការចាប់អារម្មណ៍របស់ក្លឹបទៅលើខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Tottenham Hotspur ។ ទោះជាយ៉ាងណាក៏ដោយគាត់បានសារភាពថា Kane នឹងមិនមានតម្លៃថោកនោះទេ ដូច្នេះការផ្លាស់ប្តូរនៅរដូវក្តៅនេះហាក់ដូចជាមិនអាចទៅរួច។
Kane វ័យ 28 ឆ្នាំគឺជាខ្សែប្រយុទ្ធដ៍មុតស្រួចបំផុតម្នាក់នៅក្នុងការប្រកួត ហើយបានក្លាយជាកីឡាករឆ្នើមសម្រាប់ Spurs ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ គាត់បានស៊ុតបាល់បញ្ចូលទីជិត 250 គ្រាប់ក្នុងការប្រកួតចំនួន 386 នៅទូទាំងការប្រកួត។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះជាប់កិច្ចសន្យាជាមួយ Spurs រហូតដល់រដូវក្តៅឆ្នាំ 2024
យោងតាមគេហទំព័រ Transfermarkt បានឲ្យដឹងថា បច្ចុប្បន្ន Kane មានតម្លៃ 90 លានអឺរ៉ូ ប៉ុន្តែ Spurs ទំនងជានឹងទាមទាច្រើនជាងនេះសម្រាប់ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ។ នៅពេលសួរថាតើ Bayern នឹងចុះហត្ថលេខាលើ Kane ដែរឬទេ Nagelsmann បាននិយាយថា៖
«គាត់ថ្លៃណាស់។ គាត់ជាខ្សែប្រយុទ្ធមុតស្រួច រាងកាយរឹងមាំ ប៉ុន្តែសម្រាប់តម្លៃនោះវាពិតជាពិបាកណាស់។ យើងនឹងត្រូវមើលថាមានអ្វីកើតឡើងនៅពេលអនាគត»៕