មិនមែន Inter Milan!! ប៉ុន្តែ​ជា​ក្លឹ​ប​​នេះ ដែល Dybala ព្រមទៅ​លេង​អោយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ក្លឹ​ប Roma បាន​ត្រៀមខ្លួន​ក្នុង​ការ​ចុះហត្ថលេខា​យក Paulo Dybala ដោយ​គ្មាន​តម្លៃ​ខ្លួន​។ អ្វី​ៗ​បាន​រួចរាល់ និង​ព្រមព្រៀង​គ្នា​។ សម្រាប់​ព័ត៌មាន​លម្អិត​មាន​ដូច​ខាងក្រោម​នេះ​៖

– កីឡាករ Dybala នឹង​ចុះ​កុងត្រា​ដល់​ខែមិថុនា ឆ្នាំ​២០២៥ ដោយ​ក្នុង​ការ​ការ​ដាក់​សំណើរ​ត្រូវ​បាន​ទទួលយក ហើយ​ក្លឹ​ប AS Roma បាន​នឹង​រៀបចំ​ឯកសារ

– Jose Mourinho បាន​ព្យាយាម​ទំនាក់ទំនង​ជាមួយនឹង Dybala ជា​ច្រើន​ដង ដើម្បី​ធ្វើការ​បង្ហាញ​អំពី​គម្រោង​របស​ក្លឹ​ប​ទៅ​គាត់

– ប្រាក់​ឈ្នួល​របស់ Paulo Dybala អាច​បាន​រហូត​ដល់​ទៅ ៦​លាន​អឺ​រ៉ូ​ក្នុង​មួយ​រដូវ​កាល ជាមួយ​អត្ថប្រយោជន៍​ផ្សេង​ៗ (​ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​រួចរាល់​ហើយ​)៕