បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បានប្រកាសអំពីជំហររបស់ក្លឹប Man United ចំពោះស្ថានភាពរបស់ Cristiano Ronaldo ថា៖
– Cristiano Ronaldo មិនមែនសម្រាប់លក់នោះទេ គាត់គឺស្ថិតនៅក្នុងផែនការរបស់យើង។ គាត់មិនបានមកជាមួយយើង ដោយសារតែគាត់មានបញ្ហាផ្ទាល់ខ្លួន។
– ពួកយើងបានរៀបចំផែកការជាមួយ Cristiano Ronaldo សម្រាប់រដូវកាលនេះ រួចហើយ។ ខ្ញុំកំពុងរងចាការធ្វើការជាមួយគាត់។
– ខ្ញុំបាននិយាយជាមួយនឹង Cristiano មុនពេលដែលបញ្ហានេះបានបែកធ្លាយ។ ខ្ញុំបានជួបពិភាក្សាយ៉ាងល្អជាមួយគាត់។ គាត់មិនបានប្រាប់ខ្ញុំថាគាត់ចង់ចាកចេញនោះទេ។ ពួកយើងចង់ជោគជ័យជាមួយគ្នា។
– ការផ្ទេរ Eriksen និង de Jong? ពួកយើងចង់ដាក់បន្ថែមនៅកីឡាករដែលត្រឹមត្រូវ។ ពួកយើងមានទម្រង់ដល់ល្អមួយ ហើយពួកយើងកំពុងធ្វើការលើការអភិវឌ្ឍន៍ការលេងរបស់ពួកយើង៕